ព័ត៌មានអន្តរជាតិ

ម៉ិកស៊ីកូ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង ដល់ជិត៦ម៉ឺននាក់

ម៉ិកស៊ិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសម៉ិកស៊ិក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មានករណីកូវីដ១៩ថ្មីចំនួន៤.១២៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន៣៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់៥៩៥.៨៤១នាក់ និងមានអ្នកស្លាប់សរុប កើនឡើងដល់៦៤.១៥៨នាក់ ។

ឥឡូវនេះ ម៉ិកស៊ិក បានក្លាយជាប្រទេសលំដាប់លេខ៣ ដែលមានអ្នកស្លាប់ច្រើនបំផុត ដោយជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ។

រដ្ឋាភិបាលបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺពិតប្រាកដ ទំនងជាបានកើនឡើងលើសពីករណីនៃជំងឺឆ្លង ។

សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក កំពុងតែប្រឈមមុខ “ភាពមិនប្រាកដប្រជាខ្ពស់បំផុត” ដែលនៅតែជួបការលំបាកក្នុងអំឡុងពេលជំងឺកូវីដ១៩បានឆ្លងរាលដាល និងបង្កផលប៉ះពាល់ដោយវីរុស ។

វិទ្យាស្ថានស្ថិតិជាតិ និងភូមិសាស្ត្របានឲ្យដឹងថា ផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះបានធ្លាក់ចុះ១៨,៧ភាគរយ ក្នុងត្រីមាសទី២ បើធៀបនឹងអំឡុងពេលដូចគ្នាឆ្នាំ២០១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top