ព័ត៌មានអន្តរជាតិ

តួកគី នឹងសាកល្បងម៉ាស៊ីន រ៉ុក្កែត អវកាសដំបូង និងបញ្ចប់គម្រោង បាញ់បង្ហោះមីក្រូ ទស្សន៍ នៅឆ្នាំ២០២៥

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានលើកឡើងថា ប្រទេសតួកគី នឹងចាប់ផ្តើមការសាកល្បងអវកាសដំបូង នៃម៉ាស៊ីនរ៉ុក្កែត ដែលមានលក្ខណៈរាវរបស់វា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោកបានថ្លែងក្នុងពិធីបើកការបាញ់បង្ហោះផ្កាយរណប ប្រព័ន្ធផ្កាយរណប ប្រព័ន្ធប្រព័ន្ធអវកាស និងមជ្ឈមណ្ឌលស្រាវជ្រាវ បច្ចេកវិទ្យាកម្រិតខ្ពស់ និងផលិតកម្មវត្ថុធាតុដើមថា “ខ្ញុំសូមប្រកាសពីការចាប់ផ្តើម នៃការសាកល្បងអវកាសដំបូង នៃបច្ចេកវិទ្យាម៉ាស៊ីនរ៉ុក្កែត – រាវ ដែលមានការអភិវឌ្ឍក្នុងស្រុក “។

លោកបានបន្ដថា ប្រទេសនេះបានសាកល្បងគ្រាប់រ៉ុក្កែតដំបូង របស់ខ្លួនដោយប្រើប្រាស់ឥន្ធនៈរឹង ខណៈដែលកិច្ចប្រឹងប្រែងកំពុងបន្តសម្រាប់ រ៉ុក្កែតដែលប្រើថាមពលកូនកាត់។

លោកបានបញ្ជាក់ថា ប្រទេសតួកគីមានគោលបំណង ដើម្បីបញ្ចប់គម្រោងបាញ់បង្ហោះ មីក្រូទស្សន៍នៅឆ្នាំ២០២៥៕

ដោយ ឈូក បូរ៉ា

To Top