ព័ត៌មានអន្តរជាតិ

ចិន៖អាមេរិកប្រើប្រាស់ ឡេស ដ៏ពេញនិយមមួយ ដើម្បីប្រឆាំង ទៅនឹងក្រុមហ៊ុនរបស់ចិន

បរទេស៖នៅថ្ងៃពុធនេះប្រទេសចិនបានធ្វើការចោទប្រកាន់ សហរដ្ឋអាមេរិកចំៗអំពីបញ្ហាបារម្ភចំពោះសន្តិសុខជាតិជាឡេស ដើម្បីធ្វើសកម្មភាពប្រឆាំង នឹងក្រុមហ៊ុនចិន។

ការប្រកាសនេះបានធ្វើឡើងជាផ្នែកមួយ នៃការ ឆ្លើយតបទៅនឹងការសម្រេចចិត្ត ប៉ុន្មានថ្ងៃមុនដែលមន្ទីរប៉ង់តាហ្គោនបានចុះបញ្ជីក្រុមហ៊ុនចិនចំនួន ១១ បន្ថែមទៀតថា ជាកម្មសិទ្ធិឬគ្រប់គ្រងដោយយោធានៃរដ្ឋាភិបាលក្រុងប៉េកាំង។

លោកស្រីហួឈុនយីងអ្នកនាំពាក្យ ក្រសួងការបរទេសចិនបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ខ្ញុំមិនគិតថា អាកប្បកិរិយាប្រភេទនេះនឹងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកទេ។

លោកស្រីបានបន្ថែមទៀត ថាសហរដ្ឋអាមេរិក បានរំលោភបំពានម្តងហើយម្តងទៀតនូវគោលការណ៍សន្តិភាពនិង ការប្រើប្រាស់អំណាចជាតិ ខុសព្រមទាំងបានគាបសង្កត់ទៅលើក្រុមហ៊ុនចិនជាពិសេស។ លោកស្រីបានបន្ថែមថាក្រុមហ៊ុន របស់ចិនតែងតែបានគោរពតាមបទប្បញ្ញត្តិនិងគោលការណ៍ទីផ្សារ បានយ៉ាងត្រឹមត្រូវ៕

ប្រែសម្រួល៖ស៊ុនលី

To Top