ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ចង់ឲ្យមានកិច្ចពិភាក្សាគ្នា ជាមួយអាល្លឺម៉ង់ ជុំវិញរឿងលោក Navalny

បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនចង់ឲ្យមានកិច្ចពិភាក្សាគ្នា ជាមួយប្រទេសអាល្លឺម៉ង់ ជុំវិញរឿងអ្នកនយោបាយ ប្រឆាំងរុស្ស៊ី លោក Alexei Navalny និងថាវេជ្ជបណ្ឌិតរុស្ស៊ី ដែលបានព្យាបាលលោកពីដំបូង កាន់តែមានភាពខ្លាំងជាង វេជ្ជបណ្ឌិតអាល្លឺម៉ង់ ដែលកំពុងតែព្យាបាយលោក នាពេលបច្ចុប្បន្ននេះ ។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទីក្រុងមូស្គូចង់ឈ្វែង យល់តាមរយៈកិច្ចពិភាក្សាគ្នា ជាមួយប្រទេសអាល្លឺម៉ង់ នូវអ្វីដែលជាសារធាតុពិតប្រាកដ ធ្វើឲ្យលោក Navalny ធ្លាក់ខ្លួនឈឺ ហើយនាពេលបច្ចុប្បន្ននេះ អ្នកជំនាញរុស្ស៊ី កំពុងតែពិនិត្យ មើលរឿងនេះ។

គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ ដែលលោក Navalny កំពុងតែនៅសម្រាកព្យាបាយនោះ បាននិយាយថា លោកត្រូវគេបំពុលដោយសារធាតុពុល Novichok និងចង់ឲ្យជនល្មើស ត្រូវចាប់យកមកផ្តន្ទារទោសតាមច្បាប់ ។ ចំណែករុស្ស៊ី រហូតមកទល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់បើការស៊ើបអង្កេតព្រហ្មទណ្ឌនៅឡើយទេ និងបាននិយាយថា គ្មានភស្តុតាងអំពីឧក្រិដ្ឋកម្មនេះនៅឡើយដែរ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top