ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល មានអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ រហូតដល់ជាង ១០ម៉ឺននាក់

យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍ឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១.៧១២នាក់ ដែលបានជា សះស្បើយ ពីជំងឺគិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនសរុប នៃអ្នកជាសះស្បើយពីជំងឺ នៅក្នុងប្រទេស បានកើនឡើងដល់១០០.៣៥៧នាក់ ។

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់១២៦.៤១៩នាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន១.៩៦៤នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឈឺបច្ចុប្បន្ន បានកើនឡើងដល់២៥.០៦៩នាក់ ។

ចំនួនអ្នកស្លាប់បានកើនឡើង ដល់៩៩៣នាក់ ដែលមានអ្នកស្លាប់ថ្មីចំនួន៨នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ បានកើនឡើងពី៤២៣នាក់ ដល់៤២៦នាក់ ក្នុងចំណោមអ្នកជំងឺ៨៣០នាក់ ដែលបានសម្រាកនៅមន្ទីរពេទ្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top