ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក ឲ្យបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវ ជាអន្ដរជាតិរបស់ខ្លួន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បំពេញនូវកាតព្វកិច្ច និងទំនួលខុសត្រូវជាអន្តរជាតិរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

 លោកស្រីហួ  បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Morgan Ortagus កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសអំពីជំហានបន្ទាប់ទាក់ទងនឹងការដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO) និងការប្តូរទិសដៅធនធានអាមេរិក រួមទាំងការធ្វើមាត្រដ្ឋាន  ការចូលរួមរបស់ខ្លួនជាមួយអង្គការសុខភាពពិភពលោក។

 លោកស្រីបន្ដថាពេលវេលា និងអង្គហេតុនៃការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតរបស់ចិន គឺច្បាស់លាស់ នៅក្នុងការប្រឈមមុខនឹងវីរុស COVID-19 ដែលសាហាវ និងមិនស្គាល់យើងបានចែករំលែកព័ត៌មានដែលយើងបានរៀនសូត្រជាមួយពិភពលោកក្នុងរយៈពេលដ៏ខ្លីបំផុត និងមានការរីករាលដាលនៃជំងឺរាតត្បាតនេះជាមួយនឹងវិធានការបង្ការ និងការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតក្នុងរយៈពេលដ៏ខ្លីបំផុត “៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top