ព័ត៌មានអន្តរជាតិ

អាមេរិក ហោះហើរយន្ដហោះ ចារកម្មលើកូរ៉េខាងត្បូង មុនថ្ងៃខួបបង្កើត រដ្ឋកូរ៉េខាងជើង

សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់បានឲ្យដឹងនៅថ្ងៃសុក្រនេះថា អាមេរិកកំពុងហោះហើរយន្ដហោះចារកម្ម នៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង មុនថ្ងៃខួបបង្កើតរដ្ឋកុម្មុយនិស្ដ។

 ទីភ្នាក់ងារសារព័ត៌មានបានសរសេរនៅលើបណ្ដាញអ៊ីនធឺណិតថា យន្តហោះចារកម្ម E-8C ឬ JSTARS របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើមេឃលើផ្នែកកណ្តាលនៃប្រទេសកូរ៉េខាងត្បូង និងតំបន់ទីប្រជុំជន កាលពីថ្ងៃមុន។

 ការហោះហើរនេះបានកើតឡើងប៉ុន្មានថ្ងៃមុនថ្ងៃបង្កើតរដ្ឋកូរ៉េខាងជើងរបស់រដ្ឋាភិបាលកុម្មុយនិស្តដែលនឹងង្រូវប្រារព្ធខួបនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ។

 ក្នុងនាមជាវេទិកាសម្រាប់ការបញ្ជា និងត្រួតពិនិត្យដែនអាកាស ការឃ្លាំមើល និងការឃ្លាំមើលប្រព័ន្ធ E-8C ត្រូវបានគេដឹងថា មានសមត្ថភាពក្នុងការឃ្លាំមើលយ៉ាងជិតស្និទ្ធនូវចលនាសម្ព័ន្ធកងទ័ព និងចលនារបស់កូរ៉េខាងជើង រួមទាំងមីស៊ីលនិងកាំភ្លើងធំផងដែរ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top