ព័ត៌មានអន្តរជាតិ

នៅចាំមេដឹកនាំហ្គាដាហ្វីអត់? តើប្រវត្តិខ្លះៗរបស់គាត់ យ៉ាងណាបានក្លាយទៅជា មេដឹកនាំប្រទេសលីប៊ី?

ប្រវត្តិសាស្ត្រ៖រំ លឹកឡើងវិញកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៦៩នៅពេលដែលមេទ័ពវ័យក្មេងអាយុទើបតែ២៧ឆ្នាំមាន ឈ្មោះមូអាម៉ាអាល់ហ្គាដាហ្វីបានដឹកនាំផែនការរដ្ឋប្រហារមួយនៅក្នុងប្រទេសលីប៊ី ដើម្បីទំលាក់ស្តេចព្រះអង្គKing Idris Iហើយផែនការនេះបានទទួលជោគជ័យជាស្ថាពរ ដោយហ្គាដាហ្វីក្រោយមកក៏បានឡើងធ្វើជាមេដឹកនាំរបស់ប្រទេសសំបូរប្រេងកាតមួយនេះ។

ហ្គាដាហ្វីគឺជាកូនកសិករម្នាក់ និងបានចាប់កំណើតនៅលើតំបន់វាលខ្សាច់នៃប្រទេសលីប៊ីកាលពីឆ្នាំ១៩៤២។ គាត់បានបញ្ចប់ថ្នាក់សកលវិទ្យាល័យនាឆ្នាំ១៩៦៣ជាមួយនឹងសកលវិទ្យាល័យជាតិនៃប្រទេសលីប៊ី និងបានបន្តថ្នាក់យោធានៅឯទីក្រុងBanghaziនាឆ្នាំ១៩៦៥។ ក្រោយមករយៈអស់ប្រមាណជា៤ឆ្នាំគាត់បានខិតខំបំពេញការងារនិងសន្សំក្រុមស្ម័គ្រស្មោះ របស់ខ្លួនដើម្បីត្រៀមរៀបចំធ្វើរដ្ឋប្រហារទំលាក់ស្តេចKing Idris។

រហូតមកដល់ឆ្នាំ១៩៦៩ក្រុមទាហានជាច្រើន របស់លោកហ្គាដាហ្វីបានរៀបចំខ្លួនបានយ៉ាងល្អហើយបានរងចាំរហូតដល់ពេល ដែលស្តេចលីប៊ីអង្គនេះធ្វើដំណើរចាកចេញពីប្រទេសដើម្បីព្យាបាលជំងឺ ប៉ុន្តែការធ្វើរដ្ឋប្រហាររបស់គាត់គឺធ្វើឡើងដោយពុំមានការបង្ហូរឈាមគ្នារវាងកងកម្លាំងប្រដាប់អាវុធ និងប៉ះពាល់ដល់អាយុជិវិតរបស់ពលរដ្ឋស៊ិវិលរបស់គាត់ឡើយ។

ស្តេចKing Idrisដែលក្រោយមកបានទទួលដំណឹង នៃការធ្វើរដ្ឋប្រហារនេះក៏បានធ្វើដំណើររត់គេចពីប្រទេសតួកគី ទៅកាន់ប្រទេសក្រិកមុននឹងអាចសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអេហ្ស៊ីបបានសម្រេច ហើយទ្រង់បានចូលទីវង្គត់នៅក្នុងទីក្រុងCairoនាឆ្នាំ១៩៨៣៕

ប្រែសម្រួល:ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top