ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើង ចុះពិនិត្យដោយផ្ទាល់ ទីតាំងព្យុះទីហ្វុងវាយប្រហារ និងបានបណ្តេញប្រធាន គណៈកម្មាធិការខេត្តម្នាក់ ចេញពីតំណែង

សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ តំបន់នៅលើសមុទ្រជប៉ុន ដែលរងការខូចខាតដោយព្យុះទីហ្វុងម៉ៃសាក់ និងបានចង្អុលបង្ហាញ ពីស្ថានភាពមិនល្អ នៅតាមបណ្តោយឆ្នេរសមុទ្រ របស់ប្រទេសនេះ ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ដោយសារតែព្យុះទី៩ ក្នុងឆ្នាំនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបំផ្លាញលំនៅដ្ឋានជាង ១ ០០០ខ្នង នៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តខាងជើង និងខាងត្បូង ហាំងយ៉ុង ចំណែកអគារសាធារណៈ និងដីស្រែមួយចំនួន ត្រូវបានទឹកជន់ លិចផងដែរ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅថ្ងៃសៅរ៍នៅភាគខាងត្បូងខេត្ត ហាំយ៉ុង , លោកគីម បានសង្ខេបអំពីការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង។ លោកបានចង្អុលបង្ហាញថា“ ស្ថានភាពនៃឆ្នេរសមុទ្រទាំងមូល នៃប្រទេសរបស់យើង (គឺ) អណ្តូងនិងទំនប់សមុទ្រ សាងសង់ត្រឹមត្រូវទេ” ។

នៅពេលដែលគាត់នៅតំបន់នោះ លោកគីមក៏បានកោះប្រជុំក្រុមប្រឹក្សាគោលនយោបាយប្រតិបត្តិនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករ កំពុងកាន់អំណាចរបស់ប្រទេសកូរ៉េ ដើម្បីបើកយុទ្ធនាការស្តារតំបន់រងគ្រោះដោយព្យុះនេះ។

នៅក្នុងកិច្ចប្រជុំនោះ លោកគីមសុងអ៊ីល ដែលជាប្រធានគណៈកម្មាធិការខេត្ត South Hamgyong របស់គណបក្សត្រូវបានបណ្តេញចេញ និងជំនួសដោយ អនុប្រធាននាយកដ្ឋានដឹកនាំអង្គការ នៃគណៈកម្មាធិការកណ្តាលរបស់គណបក្ស។ នេះបើយោង តាមរបាយការណ៍៕
ប្រែសម្រួលៈ ណៃ តុលា

To Top