ព័ត៌មានអន្តរជាតិ

សំណើដោះដូររបស់ ជប៉ុន ដើម្បីស្ដារទំនាក់ទំនង អ៊ីរ៉ង់-អាមេរិក មិនទទួលបានជោគជ័យ

តូក្យូ៖ រដ្ឋបាលរបស់នាយក រដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានស្នើជាសម្ងាត់ចំពោះការផ្លាស់ប្តូរប្រេងឆៅអ៊ីរ៉ង់ សម្រាប់គ្រាប់ធញ្ញជាតិ អាមេរិក តាមរយៈប្រទេសជប៉ុន កាលពីឆ្នាំមុន នេះបើយោងតាម ប្រភពពីរដ្ឋាភិបាល។

ប្រភពរដ្ឋាភិបាលពីរបានបញ្ជាក់ប្រាប់ សារព័ត៌មានក្យូដូថា សំណើនេះត្រូវបានធ្វើឡើងជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០១៩ នៅពេលដែលលោកអាបេ បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ ដែលជាលើកដំបូងដោយ នាយករដ្ឋមន្រ្តីជប៉ុន ៤១ឆ្នាំក្នុងគោលបំណង ដើម្បីធ្វើជាអ្នកសម្រុះសម្រួល រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំរបស់លោកនៅថ្ងៃទី ២ ខែមិថុនាជាមួយប្រធានាធិបតី អ៊ីរ៉ង់លោក ហាសាន់ រូហានីលោកអាបេ បានស្នើជាផ្លូវការនូវកិច្ចព្រមព្រៀង ដោះដូរដែលមានតម្លៃរាប់ពាន់លានដុល្លារហើយ ដំបូងឡើយកិច្ចព្រមព្រៀងនេះក៏ត្រូវបាន ទទួលដោយវិជ្ជមានពីទីក្រុងតេរ៉ង់ និងវ៉ាស៊ីនតោន៕ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top