ព័ត៌មានអន្តរជាតិ

ថៃ ប្រកាសអាសន្នកម្រិតខ្ពស់ តាមព្រំដែនជាមួយមីយ៉ាន់ម៉ា ស្ដីពីការឆ្លងជំងឺកូវីដ-១៩

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅតែព្រួយបារម្ភអំពីការឆ្លងជំងឺ Covid-19 នៅមីយ៉ាន់ម៉ា បន្ទាប់ពីការព្យាករណ៍ថា វីរុសនេះអាចទៅដល់ព្រំដែនថៃ – មីយ៉ាន់ម៉ា ក្នុងរយៈពេលពីរសប្តាហ៍ ខាងមុខនេះ។

ស្ថានភាពជំងឺឆ្លងនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលប្រទេសនេះ បានរាយការណ៍ថា មានច្រើនជាង ១០០ ករណីក្នុងមួយថ្ងៃ នៅក្នុងទីក្រុងជាច្រើន។

ប្រភពព័ត៌មានបានឲ្យដឹងថា ជំងឺនេះបានចាប់ផ្តើមរីករាលដាល ពីរដ្ឋរ៉ាក់ឃីន នៅលើឆ្នេរខាងលិចទៅតំបន់កណ្តាល ហើយបើទោះបីជាចំណុចក្តៅ របស់ជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា នៅឆ្ងាយពីប្រទេសថៃក៏ដោយ ក៏គេបានព្យាករណ៍ថា វីរុសនេះនឹងរាលដាលដល់តំបន់ព្រំដែន ក្នុងរយៈពេលពីរសប្តាហ៍ទៀត៕ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top