Covid-19

ប្រេស៊ីល កើនអ្នកស្លាប់ដោយសារកូវីដ១៩ ដល់ទៅ ១២៩៦០នាក់ហើយ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយថា ប្រទេសប្រេស៊ីល បានធ្វើការរាយការណ៍តួលេខចុងក្រោយមួយ អំពីចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ដែលបានកើនឡើងទៅដល់ ១២៦៩៦០នាក់ ហើយត្រមតែ ២៤ម៉ោងចុងក្រោយ។

នៅក្នុងនោះផងដែរករណីឆ្លងថ្មី នៅទូទាំងប្រទេសក៏មាន ចំនួនកើនឡើងខ្លាំងផងដែរពោលគឺដល់ទៅ ១០២៧៣នាក់ ត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយ ដូចគ្នាហើយចំនួននេះ បានធ្វើឲ្យករណីឆ្លងសរុប មានទៅដល់ ៤១៤៧៧៩៤នាក់។

គួរឲ្យដឹងដែរថា ប្រទេសប្រេស៊ីលបានក្លាយទៅជា ប្រទេសដែលរងការវាយប្រហារ ដោយសារកូវីដ១៩ អាក្រក់ជាងគេទី២ លើលោកបន្ទាប់ពីបានកើនឡើង ចំនួនករណីឆ្លងលើសប្រទេសឥណ្ឌា ដែលជាប្រទេសទី៣ រងការវាយប្រហារអាក្រក់បំផុត ខណៈដែលអាមេរិកនៅតែស្ថិត ជាប្រទេសរងការវាយប្រហារ អាក្រក់បំផុតលើលោក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top