ព័ត៌មានអន្តរជាតិ

ចិន៖ យោធាឥណ្ឌា បាញ់បង្កហេតុ នៅក្បែរព្រំដែនដែលមានជម្លោះ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសចិនបានចោទប្រកាន់ លើយោធាឥណ្ឌាថា បានបង្កហេតុសាជាថ្មី នៅត្រង់តំបន់ព្រំដែនជម្លោះ តាមរយៈការឆ្លងចូលព្រំដែនដោយខុសច្បាប់ ព្រមទាំងមានការបាញ់កាំភ្លើង ជាច្រើនដងផងដែរ។

យោងតាមការបញ្ជាក់ របស់មន្ត្រីអ្នកនាំពាក្យរបស់យោធាចិន បាននិយាយថាក្រុមទាហានចិន បានបង្ខំចិត្តក្នុងការឆ្លើយតប ក្រោយធ្វើការវាស់វែង និងពិចារណា ទៅលើហេតុការណ៍នេះរួចមក។ លោកបន្តថា ការបាញ់បោះបែបនេះ មិនធ្លាប់កើតមានឡើយ អស់រយៈពេល៤៥ឆ្នាំ នៅត្រង់ចំណុចមួយនេះ។

ការចេញផ្សាយ របស់សារព័ត៌មាន ក្នុងស្រុកចិន the Global Times បានបញ្ជាក់យ៉ាងច្បាស់ថា យោធាឥណ្ឌាបានដើរចូល មកដល់តំបន់ខ្សែត្រួតពិនិត្យ LAC ដោយខុសច្បាប់ ត្រង់ចំណុចក្បែរទៅនឹងភ្នំ Shenpao ភាគខាងត្បូងទន្លេ Pangong Tso ៕

ប្រែសម្រួល៖ស៊ុនលី

To Top