ព័ត៌មានអន្តរជាតិ

វៀតណាមម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៣

ហានូយ៖ មន្ត្រីនៃរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវប្រព្រឹត្តចាប់ពីថ្ងៃពុធស្អែកនេះ ដល់ថ្ងៃសៅរ៍ តាមរយៈការខលជា វីដេអូក្រោមអធិបតីភាព លោក Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា កិច្ចប្រជុំចំនួន ២០ នឹងត្រូវបានរៀបចំឡើង ដែលក្នុងនោះ រួមមានទាំងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីការបរទេសចិន – អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានបូកបីលើកទី ២១ និងវេទិកាតំបន់អាស៊ានលើកទី ២៧ ។

គួរឲ្យដឹងផងដែរថា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏គ្រោងនឹងចូលរួម និងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកព្រឹត្តិការណ៍ នៅថ្ងៃពុធស្អែកនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top