ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៧នាក់

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ថា សិង្ហបុរី គេបានការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី គិតត្រឹមរសៀលថ្ងៃអង្គារ ចំនួន៤៧នាក់ ក្នុងនោះបូករួមទាំងអ្នកឆ្លងមក ពីខាងក្រៅម្នាក់ផងដែរ ។

នេះនាំឲ្យចំនួន សរុបទូទាំងប្រទេស កើនដល់៥៧.០៩១នាក់ ។

មិនមានអ្នកណាម្នាក់ ឆ្លងក្នុងសហគមន៍ឡើយ ក្រសួងសុខាភិបាលបាននិយាយដូច្នេះ នៅក្នុងរបាយការណ៍បឋមរបស់ខ្លួន ។ ក្រសួងបានឲ្យដឹងទៀតថា អ្នកមកខាងក្រៅតែម្នាក់គត់ ដែលបានឲ្យស្នាក់នៅផ្ទះ ដើម្បីតាមដានអាការៈរោគ នៅពេលមកដល់ប្រទេសសិង្ហបុរី ។

ក្រសួងបានឲ្យដឹងថា ចំនួនទិន្នន័យថ្មីៗ នឹងផ្តល់ឲ្យគិតត្រឹមយប់ថ្ងៃអង្គារនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top