ព័ត៌មានអន្តរជាតិ

ក្តៅៗ! ចិន អះអាងថា កងទ័ពឥណ្ឌា បានបង្កឲ្យផ្ទុះអាវុធ នៅក្នុងតំបន់ព្រំដែន

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ថា

យោធារបស់ប្រទេសចិន បាននិយាយថា កងទ័ពរបស់ខ្លួន គឺ “បង្ខំចាត់វិធានការណ៍” ដូច្នេះមិនទាន់ដឹងច្បាស់នូវអ្វីដែលពួគេបានធ្វើនោះទេ ។

ប្រទេសឥណ្ឌា បានច្រានចោលចំពោះការដាក់ការសង្ស័យបែបនេះ និងចោទទៅលើកងទ័ពរបស់ប្រទេសចិន នៅក្នុងអំឡុងពេលហោះហើរ ដែលប្រឈមមុខដាក់គ្នាក្នុងរយៈចម្ងាយខ្ពស់ នៅក្នុងតំបន់ Ladakh ។

គេបានដឹងថា រាល់ការទំនាក់ទំនងរបស់ប្រទេសទំាងពីរ បានកាន់តែយ៉ាប់យឺនក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗនេះ ។

ប្រទេសឥណ្ឌា បាននិយាយថា កងទ័ពសេរីភាពពលរដ្ឋ ហៅកាត់ថា (PLA)បានព្យាយាមចូលគៀកនឹងទីតាំងនៅខាងមុខរបស់ប្រទេសឥណ្ឌា ហើយ “ការបាញ់មួយប្រាវនៅលើដែនអាកាស ដែលជាការប៉ុនប៉ងដើម្បីបំភិតបំភ័យមកលើកងទ័ពរបស់ខ្លួនផ្ទាល់” ។

ការដាក់ការសង្ស័យនៃការផ្ទុះអាវុធ បើសិនជាប្រាកដមែននោះ នឹងអាចកើតឡើងតាំងពីដំបូងម្ល៉េះ ក្នុងរយៈពេល៤៥ឆ្នាំ ដែលការបាញ់ប្រហារគ្នាកើតឡើងនៅទីនេះ ។

គេបានដឹងថា នៅឆ្នាំ១៩៩៦ កិច្ចព្រមព្រៀងរវាងប្រទេសទំាងពីរ បានធ្វើឡើងដោយហាមប្រាមមិនឲ្យប្រើប្រាសអាវុធ និងគ្រឿងផ្ទុះនានា ពីខ្សែបន្ទាត់ព្រំដែនត្រួតពិនិត្យ ខណៈដែលជម្លោះព្រំដែនត្រូវបានគេដឹងលឺនោះ ទោះបីជាយ៉ាងនេះក្តី ក្រុមកងទ័ព បានប៉ះទង្គិចគ្នានៅទីនោះពីមុនរួចហើយដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top