ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ច្រានចោលពាក្យ ចចាមអារាម នៃការធ្វើរដ្ឋប្រហារ របស់កងទ័ព

បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ បានច្រានចោលពាក្យចចាមអារាម នៃការធ្វើរដ្ឋប្រហារ របស់កងទ័ព ដែលគ្មានមូលដ្ឋាន ខណៈដែលអ្នកនាំពាក្យកងទ័ព បានព្រមានប្រឆាំងនឹង ការផ្សាយព័ត៌មានខុស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ បានថ្លែងនៅឯវិមានរដ្ឋាភិបាល អំពីពាក្យចចាមអារាមធ្វើរដ្ឋប្រហារ ដែលជំរុញដោយចលនា កងកម្លាំង និងឧបករណ៍កងទ័ព នៅក្នុងតំបន់ជាច្រើន។ ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា ការរំពឹងទុក គឺគ្មានមូលដ្ឋានហើយភ្លាមៗបានបញ្ចប់សន្និសីទសារព័ត៌មាន របស់លោកដោយគំរោះគំរើយ។

ទីប្រឹក្សាពិសេស របស់កងទ័ពលោកឧត្តមសេនីយ៍ Nathaphon Srisawat បាននិយាយថា កងទ័ពនឹងជូនដំណឹង ដល់សាធារណជន ជាមុនអំពីការចល័តណាមួយ នៃកម្លាំងនិងអាវុធ ពីអង្គភាពកងទ័ព ហើយបានអំពាវនាវ ឱ្យសាធារណជនកុំភ័យស្លន់ស្លោ។

ជុំវិញពាក្យចចាមអារាមធ្វើរដ្ឋប្រហារ លោកបាននិយាយថា មេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Apirat Kongsompong បានព្រមានគ្រប់អង្គភាពទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ននិងស្នើឱ្យពួកគេទាក់ទង សារត្រឹមត្រូវដល់សាធារណជន ដើម្បីបញ្ចប់ការស្មានណាមួយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top