ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ ព្រួយបារម្ភ ពីគោលនយោបាយ អាមេរិក ចំពោះប្រទេស និងអំពាវនាវ ឲ្យមានកិច្ចចរចាគ្នា

វ៉ាស៊ីនតោន ៖ ក្រុមអ្នកជំនាញ ដែលចូលរួមវេទិកា អន្តរជាតិ តាមអ៊ិនធឺណិត បានរិះគន់គោល នយោបាយ សហរដ្ឋអាមេរិក បច្ចុប្បន្ន ចំពោះប្រទេសចិន និងបានអំពាវនាវ ឱ្យមានកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសធំៗ ទាំងពីរដើម្បីដោះស្រាយ បញ្ហារួម ដែលមនុស្សជាតិ កំពុងប្រឈម ដូចជាជំងឺរាតត្បាតកូវីដ-១៩ជាដើម។

លោក Evan Medeiros អតីតនាយកជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការអាស៊ី នៅក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមាន ដែលបម្រើការនៅរដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក Evan Medeiros បានលើកឡើងថា គោលនយោបាយចិន បច្ចុប្បន្នរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានផ្តាច់ចេញពីសហគមន៍ គោលនយោបាយដ៏សំខាន់ នៅសហរដ្ឋអាមេរិក។

ថ្លែងកាលពីថ្ងៃអាទិត្យ នៅឯវេទិកាវប្បធម៌ស៊ីវិល ដែលបន្តរៀបចំឡើងដោយវិទ្យាស្ថាន Taihe វិទ្យាស្ថានអ្នកជំនាញ មានមូលដ្ឋាននៅទីក្រុងប៉េកាំង លោកបានកត់សម្គាល់ ជាពិសេសថា សុន្ទរកថាថ្មីៗនេះរបស់រដ្ឋមន្រ្តីការ បរទេសអាមេរិក លោក Mike Pompeo នៅបណ្ណាល័យ និងសារមន្ទីរប្រធានាធិបតី Richard Nixon មិនមានលក្ខណៈទូលំទូលាយនោះទេ។ ជាការផ្សព្វផ្សាយការគាំទ្រទាំងគណបក្ស ប្រជាធិបតេយ្យ ឬរង្វង់គណបក្សសាធារណរដ្ឋ ៕
ដោយ ឈូក បូរ៉ា

To Top