ព័ត៌មានអន្តរជាតិ

រុស្ស៊ី ស្នើសម្របសម្រួល កិច្ចពិភាក្សាស៊ីបនិងតួកគី

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយប្រាប់ប្រទេសស៊ីប នៅថ្ងៃអង្គារនេះថា ទីក្រុងមូស្គូបានត្រៀមខ្លួន ដើម្បីជួយសម្របសម្រួល ដល់កិច្ចពិភាក្សាចរចាគ្នាណាមួយ ជាមួយប្រទេសតួកគី ជុំវិញការរុករកថាមពល នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត។

នៅក្នុងជំនួបមួយ ជាមួយលោកប្រធានាធិបតី សាធារណរដ្ឋស៊ីប Nicos Anastasiades នៅក្នុងទីក្រុង Nicosia លោក Sergei Lavrov បាននិយាយថា “ដរាបណាចំណងមិត្តភាព របស់អ្នកជាមួយតួកគី នៅតែគួរឲ្យព្រួយបារម្ភនោះ យើងត្រៀមលើកកម្ពស់កិច្ចពិភាក្សាគ្នា ដោយផ្អែក លើផលប្រយោជន៍ទៅវិញទៅមក ហើយក្នុងការស្វែងរកការសម្រេចចិត្ត ដែលមានភាពយុត្តិធម៌ និងផ្អែកលើច្បាប់អន្តរជាតិ”។

ក្រោយមក នៅក្នុងសន្និសីទកាសែតមួយ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ប្រទេសរុស្ស៊ីចាត់ទុកវិធានការណាមួយ ដែលអាចនាំឲ្យ មានភាពតានតឹងបន្ថែមទៀត (នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត) គឺជារឿង ដែលមិនអាចទទួលយកបាននោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top