ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល ត្រាំ-គីម ទំនងជាមិនកើត ឡើងមុនការបោះឆ្នោត ប្រធានាធិបតីរបស់អាមេរិកនោះទេ

សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងថា ការជួបជុំគ្នាដ៏ភ្ញាក់ផ្អើល មួយរបស់មេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅមុនការបោះឆ្នោតប្រធានាធិបតី អាមេរិក ប្រហែលជាមិនទំនង ជាកើតឡើងនោះទេ បើទោះបីជាមានការជួបជុំនៅ មហាសន្និបាតអង្គការសហប្រជាជាតិ នាពេលខាងមុខក្ដី។

ស្ថាប័នពិភពលោកនឹង ចាប់ផ្តើមសម័យប្រជុំលើកទី ៧៥ របស់ខ្លួននៅខែនេះ ដោយប្រមុខរដ្ឋជាសមាជិករបស់ខ្លួន នឹងចូលរួមនៅក្នុងកិច្ចពិភាក្សា ទូទៅប្រចាំឆ្នាំដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២២-២៦ និងថ្ងៃទី ២៩ ខែកញ្ញា។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃដំបូងនៃកិច្ចប្រជុំប្រចាំឆ្នាំ បន្ទាប់មកមានប្រមុខរដ្ឋដទៃទៀតរួមទាំងប្រធានា ធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងកូរ៉េខាងជើង ផងដែរ៕ ដោយ ឈូក បូរ៉ា

To Top