ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់អតីតរដ្ឋមន្ត្រីលីបង់ ក្នុងបញ្ជីខ្មៅពីបទគាំទ្រ ពួកហេស៍ប៊ូឡា

បរទេស ៖ រដ្ឋបាលលោក ត្រាំ តាមសេចក្តីរាយការណ៍ បានដាក់អតីតរដ្ឋមន្ត្រីលីបង់ ពីររូបក្នុងបញ្ជីខ្មៅ ដោយចោទពួកគេពីបទសមគំនិត ជាមួយពួកហេស៍ប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងពីបទចូលរួមក្នុងអំពើពុករលួយ កេញប្រវ័ញ្ចផលប្រយោជន៍ របស់ប្រជាជនលីបង់។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា អតីតរដ្ឋមន្ត្រីលីបង់ លោក Yusuf Finyanus និងលោក Yusuf Finyanus ត្រូវបានដាក់ទណ្ឌកម្មនៅថ្ងៃចន្ទសប្ដាហ៍នេះ ពីបទផ្តល់ការគំាទ្រផ្នែកសម្ភារៈដល់អង្គការ ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាអង្គការភេរវកម្មបរទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mike Pompeo បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្នុងពេលនៅកាន់តំណែងក្នុងគណៈរដ្ឋមន្ត្រីលីបង់ពីមុន លោក Finyanus និងលោក Khalil បានដឹកនាំការអនុគ្រោះផ្នែកនយោបាយ និងសេដ្ឋកិច្ចដល់ពួកហេស៍ប៊ូឡា ដោយរួមបញ្ចូលទាំងការធានា ឲ្យក្រុមហ៊ុនកម្មសិទ្ធិពួកហេស៍ប៊ូឡា ឈ្នះកុងត្រារដ្ឋាភិបាល មានទំហំទឹកប្រាក់រាប់លានដុល្លារ និងការបញ្ជូនប្រាក់ពីក្រសួងនានារបស់រដ្ឋាភិបាល ទៅឲ្យស្ថាប័ន មានពាក់ព័ន្ធនឹងពួកហេស៍ប៊ូឡា”៕
ប្រែសម្រួល៖ប៉ាង កុង

To Top