បរទេស៖អង្គការឃ្លាំមើលសង្គ្រាមនិងប្រភពពីពួកបះបោរ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារតាមអាកាសទៅលើជំរុំមួយ ស្ថិតនៅក្នុងប្រទេសស៊ីរីភាគពាយព្យ ដែលកាន់កាប់ដោយកងកម្លាំងពួកបះបោរគាំទ្រដោយរុស្ស៊ី បានសម្លាប់មនុស្សតិចបំផុតចំនួន២០នាក់ នៅថ្ងៃចន្ទនេះ។
ប្រភពពីពួកឧទ្ទាមបាននិយាយប្រាប់ថា ការវាយប្រហាររបស់រុស្ស៊ី បានផ្តោតគោលដៅលើពួក Failaq al-Sham នៅក្នុងមូលដ្ឋានពួកគេជិតព្រំដែនជាប់ប្រទេសតួកគីនោះ សម្លាប់មនុស្ស២០នាក់ ស្របពេលដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅអង់គ្លេស បានបញ្ជាក់ថា មានមនុស្សស្លាប់សរុប៣៤នាក់ និងរបួសជាច្រើននាក់។
គួរបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយអំណាចដែនអាកាសរុស្ស៊ី បានវាយដេញពួកឧទ្ទាមឲ្យវិលត្រឡប់ទៅដល់ទីតាំងមួយជាប់ប្រទេសតួកគី បន្ទាប់ពីជម្លោះជាង៩ឆ្នាំបង្កឡើងដោយការប្រឆាំងតវ៉ាចំពោះលោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ នៅក្នុងឆ្នំា២០១១៕ ប្រែសម្រួល៖ប៉ាង កុង