ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ៖ ជប៉ុននឹងមិនចូលរួមសន្ធិសញ្ញា ហាមឃាត់នុយក្លេអ៊ែរ អង្គការសហប្រជាជាតិនោះទេ

តូក្យូ៖ អ្នកនាំពាក្យជាន់ខ្ពស់ របស់រដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសជប៉ុន នឹងមិនចូលរួម ក្នុងសន្ធិសញ្ញា អង្គការសហប្រជាជាតិ ស្ដីបីហាមឃាត់អាវុធនុយក្លេអ៊ែរនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។

លោក Katsunobu Kato ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “យើងជឿជាក់ថា ដោយសារបរិយាកាសសន្តិសុខ កាន់តែលំបាកជុំវិញប្រទេសជប៉ុន វាជាការសមស្រប ដើម្បីធ្វើឱ្យមានវឌ្ឍនភាព ប្រកបដោយស្ថិរភាព និងជាក់ស្តែង ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។

លោកបានលើកឡើងថា“ ប្រទេសជប៉ុនចែករំលែកគោលដៅ នៃសន្ធិសញ្ញានេះ ការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែនៅពេល ដែលយើងខុសគ្នាពីវិធីដោះស្រាយបញ្ហា យើងនឹងមិនក្លាយ ជាប្រទេសហត្ថលេខីនោះទេ” នៅថ្ងៃទី២២ ខែមករា៕ ដោយ៖ ឈូក បូរ៉ា

To Top