ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សាគ្នា អំពីព្រំដែនសមុទ្រជុំទីពីរ របស់អ៊ីស្រាអែល ជាមួយលីបង់កំពុងតែប្រព្រឹត្តទៅ

បរទេស៖ សេចក្តីថ្លែងការណ៍ របស់ប្រទេសអ៊ីស្រាអែលមួយ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ប្រទេសអ៊ីស្រាអែល និងប្រទេសលីបង់ នៅថ្ងៃពុធនេះ បានចាប់ផ្តើមដំណើរការ កិច្ចពិភាក្សាសម្របសម្រួល ដោយអាមេរិកជុំទីពីរ ស្តីពីព្រំដែនសមុទ្រមានជម្លោះ។

ក្រសួងថាមពលអ៊ីស្រាអែល បាននិយាយដូច្នេះថា គណៈប្រតិភូមកពីប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាជាថ្មី នៅមូលដ្ឋានកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិមួយកន្លែង ដើម្បីវាយតម្លៃពីភាព អាចទៅរួចនៃការឈាន ដល់សម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីការកំណត់ព្រំដែនសមុទ្រ ក្នុងដំណើរការមួយ ដែលធ្វើឲ្យអាចប្រមូលផល ពីធនធានធម្មជាតិនៅក្នុងតំបន់នោះ។

យោងតាមសេចក្តីរាយាករណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ភាគីទាំងពីរ បានប្រារព្ធធ្វើកិច្ចពិភាក្សាជុំទីមួយរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ ហើយត្រូវបានគេរំពឹងទុកថា នឹងប្រារព្ធ ធ្វើកិច្ចពិភាក្សាជុំមួយផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួល៖ប៉ាង កុង

To Top