ព័ត៌មានអន្តរជាតិ

កាត់ក្បាលស្រ្តីម្នាក់ និងសម្លាប់មនុស្ស២នាក់ទៀត ក្នុងការវាយប្រហារ ដោយកំបិត នៅបារាំង

បរទេស៖ ប៉ូលីសនិងក្រុមមន្រ្តីបាននិយាយថា អ្នកវាយប្រហារប្រដាប់ ដោយកាំបិតម្នាក់បានស្រែកថា « Allahu Akbar » ហើយបានកាត់ក្បាលស្ត្រីម្នាក់ និងបានសម្លាប់មនុស្សពីរនាក់ផ្សេងទៀត នៅក្នុងឧប្បត្តិហេតុ ដែលគេសង្ស័យជាអំពើភេរវកម្ម នៅព្រះវិហារមួយក្នុងទីក្រុង Nice នៃប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អភិបាលក្រុង Nice លោក Christian Estrosi ដែលបានពិពណ៌នាការ វាយប្រហារនេះថា ជាអំពើភេរវកម្ម ដោយបាននិយាយនៅលើបណ្តាញសង្គម Twitter ថាវាបានកើតឡើងនៅក្នុង ឬជិតព្រះវិហារ Notre Dame របស់ទីក្រុង។

លោក Estrosi បាននិយាយថាអ្នកវាយប្រហារ បានស្រែកម្តងហើយម្តងទៀតនូវឃ្លាដែលថា “Allahu Akbar” ឬព្រះគឺអស្ចារ្យបំផុត សូម្បីតែបន្ទាប់ពីគាត់ត្រូវបានប៉ូលីសឃុំខ្លួនក៏ដោយ។ លោកថា មនុស្សម្នាក់ដែលត្រូវបានសម្លាប់ នៅខាងក្នុងព្រះវិហារ ត្រូវបានគេជឿថាជាឆ្មាំព្រះវិហារ។ ស្ត្រីម្នាក់បានព្យាយាមរត់គេចពីខាងក្នុងព្រះវិហារ ហើយបានរត់ចូលអាគារដែលនៅទល់មុខនោះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top