ព័ត៌មានអន្តរជាតិ

អាមេរិកបន្តដំណើរ ការលក់យន្តហោះចម្បាំង F-35 រាប់សិបគ្រឿង ឲ្យសហភាពអារ៉ាប់រួម

បរទេស៖ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បានជូនដំណឹងរដ្ឋសភាថា ខ្លួនបានអនុម័តលក់យន្តហោះចម្បាំង ផលិតដោយក្រុមហ៊ុន Lockheed Martin Co LMT.N F-35 ចំនួន៥០គ្រឿង ឲ្យទៅសហភាពអារ៉ាប់រួម នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលអាចមានតម្លៃ១០ពាន់លានដុល្លារ។ 

សហរដ្ឋអាមេរិកនិងប្រទេសសហភាពអារ៉ាប់រួម មានគោលបំណងបង្កើតលិខិតកិច្ចព្រមព្រៀង សម្រាប់យន្តហោះចម្បាំង F-35 ឲ្យទាន់ពេលទិវាជាតិសហភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែធ្នូ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានមួយ កាលពីខែកញ្ញា។ 

គួរបញ្ជាក់ថា សហភាពអារ៉ាប់រួម ដែលជាប្រទេសមួយក្នុងចំណោមសម្ពន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ាដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក បានបង្ហាញការចាប់អារម្មណ៍ជាយូរមកហើយ ក្នុងការទិញយន្តហោះចម្បាំងបំបាំងកាយ F-35 និងទទួលបានការសន្យាផ្តល់ឱកាសមួយ ឲ្យទិញយន្តហោះទាំងនោះ នៅពេលដែលខ្លួនព្រមព្រៀងបង្កើតចំណងមិត្តភាពផ្លូវការជាមួយអ៊ីស្រាអែល៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top