ព័ត៌មានអន្តរជាតិ

ព្យុះកម្លាំងខ្លាំងបំផុត លើលោក កំពុងធ្វើឲ្យ ហ្វីលីពីន ជន្លៀសពលរដ្ឋ របស់ខ្លួន ១លាន នាក់រួចហើយ

បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថាក្រុមមន្រ្តីបានធ្វើការងារយ៉ាងសកម្មដើម្បីជម្លៀសប្រជាជន ជិតមួយលាននាក់នៅភាគខាងត្បូងនៃកោះលូហ្សុនរបស់ហ្វីលីពីនក្នុងពេលដែលព្យុះកម្រិតទី ៥ ដែលជាព្យុះមានកម្លាំងខ្លាំងបំផុតនៅក្នុងឆ្នាំនេះនឹងបោកបក់មកដល់ទឹកដីរបស់ខ្លួននោះ។

មន្ត្រីទទួលបន្ទុកកិច្ចការងារការពារព្យុះ និងគ្រោះមហន្តរាយបាននិយាយថាព្យុះទីហ្វុងដែលមានឈ្មោះថា Goni ដែលមានកម្លាំងខ្យល់ដល់ទៅ ១៣៣ ម៉ាលក្នុងមួយម៉ោងនិងមានកម្លាំងបោកបក់ ១៦៤ ម៉ាលក្នុងមួយម៉ោងនឹងនាំមកនូវខ្យល់ បោកបក់ខ្លាំងនិងមានភ្លៀងធ្លាក់ខ្លាំងទៀតផង។

គួរឲ្យដឹងថាព្យុះនេះគឺស្ថិតក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេសហ្វីលីពីនចាប់តាំងពីព្យុះហៃយ៉ានដែលបានសម្លាប់មនុស្សជាង ៦ ៣០០ នាក់កាលពីឆ្នាំ ២០១៣ ៕

ប្រែសម្រួល៖ស៊ុនលី

To Top