ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់ រញ្ជួយដីកម្រិត ៧រ៉ិចទ័រនៅតួកគី កើនឡើងដល់ ៦២នាក់

តួកគី ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រដ៏ខ្លាំងក្លានៅក្នុងសមុទ្រ Aegean ដែលវាយប្រហារប្រទេសតួកគី និងប្រទេសក្រិក កាលពីថ្ងៃសុក្រ បានកើនឡើងដល់ ៦២នាក់ដែលមានមនុស្សជាង ៩០០ នាក់បានរងរបួស។

ការបូកសរុបរួមមានមនុស្សពីរនាក់ ដែលបានស្លាប់បន្ទាប់ ពីត្រូវបានជាប់នៅក្រោមជញ្ជាំង បាក់រលំនៅលើកោះសាម៉ូស របស់ប្រទេសក្រិក ដែលពួកគេទាំងពីរជាក្មេងជំទង់។

ប្រតិបត្ដិការជួយសង្គ្រោះ បានបន្តនៅឯអគារចំនួន ៨ ដែលបាក់រលំនៅក្នុងខេត្តឆ្នេរ សមុទ្រអាយរីស របស់ប្រទេសតួកគី ដោយមានអ្នកស្រុកជាច្រើន បានចំណាយពេលមួយយប់ នៅក្នុងតង់ ឬឡានដោយខ្លាចមានការរញ្ជួយ និងការដួលរលំថែមទៀត។

ភាគច្រើននៃអគារ ដែលបាក់រលំត្រូវបានគេប្រមូលផ្តុំ នៅក្នុងស្រុកបារ៉ាក់លី ។ ទោះបីជាតំបន់ដែលឋិតនៅលើដី ដែលត្រូវបានទាមទារនោះ មានទីតាំងស្ថិតនៅចម្ងាយ ពីចំណុចរញ្ជួយនៃការរញ្ជួយដីក៏ដោយ ក៏ក្រុមអ្នកជំនាញផ្នែករញ្ជួយដី និយាយថាបការខូចខាតកាន់តែធ្ងន់ធ្ងរ ដោយសារគ្រឹះទន់ៗ នៃអគារ៕

ដោយ ឈូក បូរ៉ា

To Top