ព័ត៌មានអន្តរជាតិ

ដឹងអត់!ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៧៧៥ ជាថ្ងៃកំណើត នៃកងកម្លាំងម៉ារីនអាមេរិក US Marin Corps

ប្រវត្តិសាស្ត្រ៖នាថ្ងៃទី១០ ខែវិច្ឆិកា កាលពីឆ្នាំ១៧៧៥ គឺនៅកំឡុងពេលដែលកំពុងមានបដិវត្តន៍នៃពលរដ្ឋ របស់ប្រទេសអាមេរិចសភាទ្វីបបានធ្វើការអនុម័ត សេចក្ដីសម្រេចមួយដែលថា “កងវរសេនាតូចពីរនៃកងទ័ពជើងទឹក ត្រូវបានបង្កើតឡើង”ស្ថិតនៅក្នុងគោលបំណងសម្រាប់បម្រើ សេវាកម្មជាកំលាំងចុះ ប្រតិបត្តិការតំបន់មួយចំនួន នៅក្នុងប្រទេស។

វាគឺត្រូវបានប្រវត្តិសាស្ត្រសរសេរថាត្រូវបានផ្តួចផ្តើមគំនិតឡើងនៅពេលដែលអាមេរិកស្ថិតនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី John Adams ដែលក្រោយមកវាក៏បានក្លាយទៅជាកងកម្លាំងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកUS Marin Corpsមកទល់បច្ចុប្បន្ន។

កងកម្លាំងទ័ពម៉ារីនអាមេរិក US Marin Corps ដែលក្រោយមកបានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា ទាំងនៅលើដែនដីនិងនៅដែនសមុទ្រ ផងមិនត្រឹមតែប៉ុណ្ណោះទាហានម៉ារីនដើមកំណើតអាមេរិកក៏បាន ចូលរួមធ្វើការងារនៅក្នុងប្រតិបត្តិការសំខាន់ៗ មួយចំនួនអំឡុងសង្គ្រាមបដិវត្តផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top