ព័ត៌មានអន្តរជាតិ

នៅវេណេស៊ុយអេឡា មនុស្សជាច្រើនសង្ឃឹមថា លោក ត្រាំ នឹងឈ្នះឆ្នោតដើម្បីរក្សាសម្ពាធលើលោក ម៉ាឌូរ៉ូ

បរទេស៖ពលរដ្ឋវេណេស៊ុយអេឡាជាច្រើន កំពុងតែសង្ឃឹមការជាប់ឆ្នោតសារជាថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមានយុទ្ធនាការទណ្ឌកម្មធ្ងន់ធ្ងរ ប្រឆាំងគណបក្សសង្គមនិយម ដែលកំពុងកាន់អំណាចរបស់ប្រទេសវេណេស៊ុយអេឡា។ 

លោក Jose Gregorio Bastidas វ័យ៥៦ឆ្នាំ ជាកម្មករសំណង់មួយរូបមកពីស្រុកក្រីក្រមួយ បាននិយាយថា “ លោក ត្រាំ  ឈ្នះ ព្រោះលោកបានប្រឆាំងចំពោះមនុស្សគ្មានការអៀនខ្មាស់នៅទីនេះ គឺក្នុងប្រទេសវេណេស៊ុយអេឡា និងចំពោះលោក ម៉ាឌូរ៉ូ”។

ចំណែកមេដឹកនាំប្រឆាំងក្នុងប្រទេសវេណេស៊ុយអេឡា លោក Juan Guaido បានបង្ហាញនូវក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តដាក់សម្ពាធប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ មិនថា លោក ត្រាំ ឬក៏លោក ចូ បៃដិន ជាអ្នកឈ្នះនោះទេ នេះបើតាមសម្តីរបស់លោក Tomas Guanipa ជាតំណាងរបស់លោក Juan Guaido នៅក្នុងប្រទេសកូឡំប៊ី។ ប្រែសម្រួល៖ប៉ាង កុង 

To Top