ព័ត៌មានអន្តរជាតិ

ក្រុមយុទ្ធនាការលោក ត្រាំ ដាក់ពាក្យបណ្តឹងនៅរដ្ឋ Nevada ក្រោយលោក ត្រាំ បានចោទអំពីការ លួចបន្លំសន្លឹកឆ្នោត

BBC៖ បន្ទាប់ពីមានសកម្មភាព ស្របច្បាប់ស្រដៀងគ្នា នៅក្នុងរដ្ឋសមរភូមិ នៅក្នុងរដ្ឋសំខាន់ៗផ្សេងទៀត ក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងនៅរដ្ឋ Nevada ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំងនោះ មានបណ្តឹងខ្លះ ដែលត្រូវបានគេដាក់នៅ ចំពោះមុខតុលាការ ហើយមិនទទួល បានជោគជ័យនោះទេ ។

ដោយមិនផ្តល់ភ័ស្តុតាង ពាក្យបណ្តឹងបានអះអាងថា “ភាពមិនប្រក្រតីបានញាំញី ការបោះឆ្នោតនៅ Clark County រួមទាំងនីតិវិធីធូររលុង សម្រាប់ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត តាមប្រអប់សំបុត្រ និងឧទាហរណ៍ជាង ៣.០០០ ករណីនៃបុគ្គល ដែលគ្មានសិទ្ធិបោះឆ្នោត” ។

លោក ត្រាំ បានចោទប្រកាន់ម្តងហើយម្តងទៀត អំពីការលួចបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតី នៅក្នុងរដ្ឋដែលក្នុងនោះទាំងលោក ចូ បៃដិន កំពុងនាំមុខ ឬការនាំមុខរបស់លោក ត្រាំ កំពុងធ្លាក់ចុះ។

នៅរដ្ឋ Nevada ជាកន្លែងដែលលោក បៃដិន កំពុងនាំមុខ ចំណែកអ្នកគាំទ្ររបស់លោក ត្រាំ រហូតមកដល់ពេលនេះ បានអំពាវនាវឱ្យរាប់សន្លឹកឆ្នោតបន្តទៀត ដោយជឿជាក់ថា ការបោះឆ្នោតបន្ថែមនឹងត្រូវបាន រកឃើញសម្រាប់លោក ត្រាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top