ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាមេរិក សម្រាប់សន្ដិភាព និងទំនាក់ទំនងទ្វេភាគី

សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន និងជំនួយការរបស់លោក បានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតី ដើម្បីអភិវឌ្ឍចំណងទាក់ទង ទ្វេភាគី និងជំរុញដំណើរការសន្តិភាព នៅឧបទ្វីបកូរ៉េ។

លោកមូន បានជួបជាមួយរដ្ឋមន្រ្តី របស់លោកទទួលបន្ទុក នយោបាយការបរទេស និងសន្តិសុខជាតិ ខណៈការបោះឆ្នោតនៅក្នុងការបោះឆ្នោត នៅថ្ងៃអង្គារកន្លងទៅនេះ នៅតែត្រូវបានគេរាប់បញ្ចូល សម្រាប់ប្រធានាធិបតី សាធារណរដ្ឋលោក ដូណាល់ ត្រាំ និងអតីតអនុប្រធានាធិបតី ប្រជាធិបតេយ្យលោកចូ ចៃដិន។

អ្នកនាំពាក្យ Cheong Wa Dae លោក Kang Min- បានលើកឡើងថា “រដ្ឋាភិបាលរបស់យើងបានសម្រេចចិត្តធ្វើការ (ជាមួយសហរដ្ឋអាមេរិក) ដោយឈរលើមូលដ្ឋានសម្ព័ន្ធមិត្តកូរ៉េខាងត្បូង – អាមេរិក ដ៏រឹងមាំដើម្បីធានាបាននូវគម្លាតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិងជំរុញដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ”៕

ដោយ ឈូក បូរ៉ា

To Top