ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន គូសបញ្ជាក់ពីសារៈសំខាន់ នៃការពាក់ម៉ាស់ នៅក្នុងការសង្ខេបដំបូង ក្នុងនាមជាប្រធានាធិបតី ជាប់ឆ្នោត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ចូ បៃដិន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការពាក់ម៉ាស់ នៅក្នុងសន្និសីទកាសែតដំបូង របស់លោក ចាប់តាំងពីការប្រកាស អំពីជ័យជម្នះ របស់លោក ដោយទទូចថា ទង្វើសាមញ្ញនៃការពាក់ម៉ាស អាចជួយសង្គ្រោះជីវិត មនុស្សរាប់ម៉ឺននាក់។

ការអំពាវនាវនេះធ្វើឡើង តែប៉ុន្មានម៉ោង បន្ទាប់ពីក្រុមហ៊ុនថ្នាំអាមេរិក Pfizer បានឲ្យដឹងថា ការវិភាគដំបូងនៃទិន្នន័យពីការ សាកល្បងវ៉ាក់សាំង ការពារមេរោគឆ្លងរបស់ខ្លួន បានបង្ហាញថាវ៉ាក់សាំង មានប្រសិទ្ធភាពជាង ៩០ ភាគរយ។

នៅក្នុងសន្និសីទកាសែតមួយ ក្នុងក្រុងវីលមីងតុន រដ្ឋដេឡាវ៉ាថា “នៅពេលអ្នកធ្វើការឆ្ពោះ ទៅរកវ៉ាក់សាំង ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព អ្នកដឹងថាអ្វីដែលមានប្រសិទ្ធិភាពបំផុត ដែលយើងអាចធ្វើបាន ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយពាក់របាំងមុខ”៕

ដោយ ឈូក បូរ៉ា

To Top