ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន កំពុងរៀបចំពន្លឿនការ ផ្ទេរអំណាច ដើម្បីដោះស្រាយជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានធ្វើការរៀបចំឆ្ពោះទៅរកការផ្ទេរអំណាចក្នុងខែមករា ខណៈដែលលោកបានទំនាក់ទំនងជាមួយសាធារណជន អំពីភាពចាំបាច់ ដើម្បីពាក់របាំងមុខ ដើម្បីដោះស្រាយការរាតត្បាត និងបានជជែកជាមួយនាយករដ្ឋមន្រ្តីកាណាដា។

 អតីតអនុប្រធានាធិបតីវ័យ ៧៧ ឆ្នាំរូបនេះ បាននិយាយពីរដ្ឋកំណើតរបស់លោកនៅដេឡាវ៉ា ពីរថ្ងៃបន្ទាប់ពីប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារថា “យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅធ្វើការដោយដោះស្រាយតម្រូវការរបស់ប្រជាជនអាមេរិក។ ថ្ងៃនេះការងារនេះចាប់ផ្តើមហើយ” ។  

 ការិយាល័យផ្លាស់ប្តូររបស់លោក បៃដិន បានប្រកាសនៅថ្ងៃដដែលនូវការបង្កើតក្រុមអ្នកជំនាញសុខភាពសាធារណៈបដែលនឹងណែនាំលោក និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ឱ្យជួយរៀបចំវិធីសាស្ត្ររបស់ពួកគេក្នុងការគ្រប់គ្រងវិបត្តិសុខភាព ដោយមានគោលដៅធានាថាវ៉ាក់សាំងសុវត្ថិភាពត្រូវបានចែកចាយប្រកបដោយប្រសិទ្ធភាព និងឥតគិតថ្លៃ បន្ទាប់ពីអ្នកទាំងពីរស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា៕ដោយ ឈូក បូរ៉ា

To Top