ព័ត៌មានអន្តរជាតិ

អាមេរិកចុះបញ្ជីខ្មៅ មន្ត្រីចិនបន្ថែមទៀត ជុំវិញបញ្ហាច្បាប់ហុងកុង

បរទេស៖រដ្ឋបាលលោក ត្រាំ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលចិន៤រូបថែមទៀត ពីបទជួយមហាយក្សអាស៊ី ក្នុងការអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដែលត្រូវគេរិះគន់ខ្លាំងក្លាថាជាឧបករណ៍ ដើម្បីបំបាត់ការប្រឆាំង នៅក្នុងទឹកដីអតីតអាណានិយមអង់គ្លេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា មនុស្ស៤នាក់ ដែលក្រសួងការបរទេសនិងក្រសួងរតនាគារចុះក្នុងបញ្ជីខ្មៅនាថ្ងៃចន្ទសប្ដាហ៍នេះ គឺត្រូវបានកំណត់ជាគោលដៅ សម្រាប់ការពាក់ព័ន្ធចំពោះការអនុវត្តច្បាប់សន្តិសុខជាតិរបស់ប្រទេសចិននៅក្នុងខែកក្កដា។

គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិចិនលើហុងកុងនោះ ត្រូវបានគេអនុវត្តក្រោយមួយឆ្នាំបន្ទាប់មានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យទ្រង់ទ្រាយធំ ធ្វើឲ្យកក្រើកទិក្រុងហុងកុង ហើយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ក៏ដូចជាក្រុមសិទ្ធិមនុស្សនានា បានពិពណ៌នាវាថាជាការគម្រាមកំហែងមួយ ចំពោះស្វយភាពរបស់តំបន់ ដែលចិនសន្យាអនុវត្តតាម នៅពេលហុងកុង ត្រូវអង់គ្លេសប្រគល់ឲ្យវិញ នៅក្នុងឆ្នាំ១៩៩៧៕ប្រែសម្រួល៖ប៉ាង កុង

To Top