ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អាមេរិក លាលែងពីតំណែង ក្រោយពីអគ្គរដ្ឋអាជ្ញា បញ្ជាឱ្យស៊ើបអង្កេត ការលួចបន្លំសន្លឹកឆ្នោត

បរទេស៖ អគ្គរដ្ឋអាជ្ញាអាមេរិកលោក William Barr បានអនុញ្ញាតឱ្យ ព្រះរាជអាជ្ញាសហព័ន្ធស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី ដែលជំរុញឱ្យមន្រ្តីនៃក្រសួងយុត្តិធម៌ជាន់ខ្ពស់ត្រូវលាលាងពីតំណែង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីម្នាក់ឈ្មោះ Richard Pilger នឹងត្រួតពិនិត្យលើការស៊ើប អង្កេតបែបនេះ។ ករណីបែបនេះជាធម្មតាជាការតបតរបស់រដ្ឋនីមួយៗប៉ុន្តែលោក Barr បាននិយាយថា នេះមិនមែនជាច្បាប់ពិបាក និងលឿនទេ។

លោកដូណាល់ត្រាំ បានបដិសេធមិនទទួលយកជ័យជំនះ របស់របស់លោកចូបៃដិន ហើយបានធ្វើការអះអាងពីការក្លែងបន្លំ ដោយគ្មានភស្តុតាង។

យុទ្ធនាការរបស់ប្រធានាធិបតីកំពុងស្វែងរក បទបញ្ជាបន្ទាន់មួយនៅក្នុងរដ្ឋ Pennsylvania ដើម្បីការពារពីជ័យជំនះរបស់លោក បៃដិន ដែលត្រូវបានបញ្ជាក់នៅក្នុងរដ្ឋនេះ៕ប្រែសម្រួលៈ ណៃ តុលា

To Top