ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ស្វែងរកកិច្ចពិភាក្សាថ្នាក់ការងារ ស្ដីពីការសម្របសម្រួល គោលនយោបាយក្នុងតំបន់

សេអ៊ូល ៖ ក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងស្វែងរកការបង្កើតវេទិកា សន្ទនាកម្រិតការងារថ្មីមួយ ស្តីពីកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅរវាងគោលនយោបាយកូរ៉េខាងត្បូង របស់ទីក្រុងសេអ៊ូល និងយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោន ។

គោលនយោបាយ របស់ទីក្រុងសេអ៊ូល ព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការទូតជាមួយសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) និងឥណ្ឌា ខណៈដែលយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោន មានគោលបំណងលើកកម្ពស់ ការចូលរួមរបស់អាមេរិក ជាមួយបណ្តាប្រទេសជាដៃគូ និងការពារអ្វីដែលខ្លួនហៅថា បទបញ្ជាផ្អែកលើវិធាននៅក្នុងតំបន់ ។

កាលពីថ្ងៃអង្គារលោកស្រី Park Jae-kyung អគ្គនាយកក្រសួងកិច្ចការអាស៊ាន និងអាស៊ីអាគ្នេយ៍ បានជួបជាមួយ លោក Marc Knapper ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េ និងជប៉ុន ដើម្បីពិភាក្សារកមធ្យោបាយ សម្រាប់កិច្ចសហប្រតិបត្តិការ“ ជាក់ស្តែង” រវាងគោលនយោបាយ ក្នុងតំបន់របស់ប្រទេសទាំងពីរ៕

ដោយ ឈូក បូរ៉ា

To Top