តូក្យូ៖ រដ្ឋមន្រ្តីមកពីប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងប្រទេសចំនួន ១២ ផ្សេងទៀត ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដ៏ធំមួយ បានជួបនៅថ្ងៃពុធនេះ តាមរយៈទូរគមនាគមន៍ សម្រាប់កិច្ចពិភាក្សា ដំណាក់កាលចុងក្រោយ ក្នុងគោលបំណង ដើម្បីមេដឹកនាំពាក់ព័ន្ធទាំងអស់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយនៅចុងសប្តាហ៍នេះ។
ប៉ុន្តែកិច្ចព្រមព្រៀង ដែលនឹងត្រូវសម្រេចដោយសមាជិក នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់នៅឯកិច្ចប្រជុំកំពូល តាមអ៊ីនធឺណិត នៅថ្ងៃអាទិត្យនេះ នឹងមិនរាប់បញ្ចូលប្រទេសឥណ្ឌា ដែលបានរំលងរាល់កិច្ចពិភាក្សា ចាប់តាំងពីចុងឆ្នាំមុន ដោយសារក្តីបារម្ភអំពីការកើនឡើងនៃឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន។
សមាជិក RCEP ១៥ រូបទៀត ដែលនៅសេសសល់ នឹងត្រូវរៀបចំឱ្យមានការរៀបចំពិសេស ដើម្បីឲ្យឥណ្ឌា អាចវិលត្រឡប់ទៅរកកិច្ចព្រមព្រៀង នាពេលអនាគតដោយរលូន។
ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថាខ្លួននឹងត្រូវរួចផុត ពីការចែងដែលថាប្រទេសហត្ថលេខី RCEP នឹងមិនទទួលយកអ្នកថ្មីចូលក្នុងក្របខ័ណ្ឌ ក្នុងរយៈពេលជាក់លាក់ ណាមួយឡើយ៕
ដោយ ឈូក បូរ៉ា
