បរទេស ៖ គិតមកដល់បច្ចុប្បន្ននេះ អាជីវកម្មភោជនីយដ្ឋាន របស់អាមេរិក ប្រមាណជា១៧ភាគរយ មកហើយដែលបានបិទអាជីវកម្ម របស់ខ្លួននៅក្នុងឆ្នាំនេះ ប៉ុន្តែជឿជាក់ថា នឹងមានរាប់ពាន់កន្លែងទៀត ដែលអាចជួបប្រទះបញ្ហានេះ ដូចគ្នាដែរប៉ុន្មានសប្តាហ៍ខាងមុខ។
ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា ដោយសារតែវិបត្តិកូវីដ១៩ សមាគមន៍ភោជនីយដ្ឋាន បានបង្ហាញថា អាជីវកម្មប្រមាណជា១០ ០០០កន្លែងទៀត បានស្នើសុំបិទទីតាំង អាជីវកម្មរបស់ខ្លួនបន្ថែមទៀត ហើយហើយសុពលភាពនឹងកើតឡើង ក្នុងរយៈពេល៣សប្តាហ៍ខាងមុខនេះ ដែលចំនួននេះបានធ្វើឲ្យទីតាំង ដែលបានបិទសរុបនៅឆ្នាំនេះ មានទៅដល់១១០ ០០០ កន្លែងនៅទូទាំងប្រទេស។
យោងតាមការបញ្ជាក របស់អនុប្រធានសមាគមន៍ លោក Sean Kennedy បានបញ្ជាក់ថា មកដល់ពេលនេះភោជនីយដ្ឋានទាំងនោះ គឺមិនអាចរងចាំជំនួយមកជួយទាន់ ពេលវេលានោះទេ ខណៈដែលកញ្ចប់ថវិកា ដែលស្នើសុំដោយសេតវិមាន នៅតែបន្តជួបបញ្ហាមិនត្រូវរ៉ូវគ្នា រវាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណៈនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី

