ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក នឹងចាកចេញពីសូម៉ាលី ប៉ុន្តែនៅតែស្ថិតនៅក្នុងតំបន់អាហ្វ្រិក

បរទេស៖ មេដឹកនាំទីបញ្ជាការ ប្រចំានៅតំបន់អាហ្វ្រិក របស់សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា បើទោះជាកងទ័ពសហរដ្ឋអាមេរិក នឹងចាកចេញពីប្រទេសសូម៉ាលីក៏ដោយ ក៏កងទ័ពទាំងនោះ នឹងនៅតែប្រចាំឈរជើងនៅក្នុងទីណាមួយ នៅតំបន់អាហ្វ្រិកខាងកើតដែរ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃទី០៤ ខែធ្នូថា ស្ថិតក្រោមបទបញ្ជា ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បុគ្គលិកនិងសម្ភារៈយោធាសហរដ្ឋអាមេរិក នឹងត្រូវដកចេញពីប្រទេសសូម៉ាលី នៅដើមឆ្នាំ២០២១។

គួរបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក សរុបមានចំនួនប្រហែល៧០០នាក់ នៅក្នុងប្រទេសសូម៉ាលី បានចូលរួម ក្នុងប្រតិបត្តិការ ប្រយុទ្ធនឹងក្រុមភេរវករឥស្លាម អាល់សាបាប ដោយបានធ្វើការបង្វឹកកងកម្លាំងទ័ពក្នុងតំបន់ និងការពារព្រលានយន្តហោះ Baledogle ស្ថិតនៅក្នុងប្រទេសសូម៉ាលីភាគខាងត្បូង៕ ប្រែសម្រួល៖ប៉ាង កុង

To Top