Covid-19

វៀតណាមបិទតំបន់មួយ ដែលមានពលរដ្ឋ២លាននាក់រស់នៅ ក្រោយផ្ទុះកូវីដសាជាថ្មី

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសវៀតណាម បានដាក់ការប្រកាសអាសន្ន នៅក្នុងតំបន់មួយរបស់ខ្លួន ចាប់ពីថ្ងៃអង្គារទៅក្រោយរកឃើញមានករណី ផ្ទុះកូវីដសាជាថ្មីនៅទីនោះ។

ខេត្តភាគខាងជើង Hai Duong ដែលមានពលរដ្ឋរស់នៅ ប្រមាណជា២លាននាក់ នឹងត្រូវបិទមិនឲ្យពលរដ្ឋ ចាកចេញពីផ្ទះឡើយរយៈពេល១៥ថ្ងៃ នេះបើយោងតាមការប្រកាស របស់ទីភ្នាក់ងាររដ្ឋនៅថ្ងៃនេះ ដើម្បីអាចគ្រប់គ្រងស្ថានការណ៍នេះឡើងវិញ។

គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីចុងខែមករាមក ប្រទេសវៀតណាមបានប្រកាស រកឃើញករណីឆ្លងក្នុងសហគមន៍ សរុបដល់ទៅ៦៣៧ករណី ដែលក្នុងនោះមានប្រមាណជា ៤៦១ករណី ដែលមានប្រភពនៅក្នុងខេត្ត Hai Duong នេះ។

គួរឲ្យដឹងដែរថាបម្រាមនោះ នឹងហាមប្រាមមិនឲ្យពលរដ្ឋ ក្នុងការចាកចេញពីផ្ទះរបស់គេឡើយ លើកលែងតែករណីក្នុងការធ្វើដំណើរ ទៅទិញម្ហូបអាហារ ឬថ្នាំបង្ការ ឬការងារ នៅតាមទីតាំងសំខាន់ៗមួយចំនួនទៀត ដែលមិនបានតំរូវឲ្យមានការបិទប្រតិបត្តិការ នេះបើយោងតាមការបញ្ជាក់បន្ថែម របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Suc Khoe Doi Song៕

ប្រែសម្រួល៖ស៊ុនលី

To Top