Covid-19

នាយករដ្ឋមន្ត្រីប៉ទុយហ្គាល់ ចាក់វ៉ាក់សាំងអាមេរិក Pfizer

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសប៉ទុយហ្គាល់លោក Antonio Costa បានទទួលបានការចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pfizer/BioNTech រួចរាល់ហើយ។

ប្រភពដដែលក៏បានសរសេរទៀតដែរថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Marta Temido ក៏បានទទួលវ៉ាក់សាំងនោះដូចគ្នាផងដែរ ដោយឡែកប្រធានាធិបតី ប៉ទុយហ្គាល់លោក Marcelo Rebelo de Sousa និងប្រធានរដ្ឋសភាជាតិលោក Ferro Rodrigues គឺបានទទួលបានការចាក់ វ៉ាក់សាំងតាំងតែពីថ្ងៃទី១២ ខែកុម្ភៈមកម្ល៉េះ។

ប៉ទុយហ្គាល់បានចាប់ផ្តើម ដំណើរការចាក់វ៉ាក់សាំងរបស់ខ្លួន តាំងតែពីចុងខែធ្នូមកម្ល៉េះដោយ កំណត់យកតែក្រុមអ្នកជំនាញ សុខាភិបាលព្រមជាមយនឹង ក្រុមមនុស្សចាស់ជរាឬកំពុងមានជំងឺ ព្រមទាំងក្រុមកងកម្លាំងសន្តិសុខជាតិ និងជាពិសេសមនុស្សអាយុលើស ៨០ឆ្នាំ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះវ៉ាក់សាំងកូវីដប្រមាណជា ៥៣៣ ០៧០ដូស ត្រូវបានប្រើប្រាស់ដោយក្នុងនោះ អ្នកចាក់វ៉ាក់សាំងដូសដំបូងមានប្រមាណជា ៣៣៣ ០០០នាក់និងអ្នកចាក់ដូសទី២មាន២០០ ០០០នាក់៕

ប្រែសម្រួល៖ ស៊ុន លី

To Top