Covid-19

កុមារជាង៣លាននាក់ នៅសហរដ្ឋអាមេរិក ឆ្លងវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា សមាគមន្ទីរពេទ្យកុមារ និងសាលាវិក្រិត្យការអាមេរិកាំង (AAP) បានឲ្យដឹងថា កុមារជាង៣លាននាក់ នៅសហរដ្ឋអាមេរិក បានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ចាប់តំាងពីមានការឆ្លងរាតត្បាត ។

សេចក្តីរាយការណ៍បានឲ្យដឹងថា សរុបមានកុមារចំនួន៣.០៣៣.៣៧០នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានរាយការណ៍ឲ្យនៅនៅទូទាំងប្រទេស និងមានកុមារប្រមាណ១៣ភាគរយដែលបានបញ្ជាក់ថា មានករណីឆ្លង ។

សាលា AAP បានឲ្យដឹងថា សរុបអត្រានៃអ្នកឆ្លងជំងឺក្នុងចំណោមក្មេង១០០.០០០នាក់ គឺមាន៤.០៣០នាក់ដែលបានឆ្លងជំងឺ ។

គិតពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ មានករណីថ្មីនៃជំងឺកូវីដ១៩លើកុមារចំនួន២១៦.៥៩៥នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅទូទាំងប្រទេស ដោយបានកើនឡើង៨ភាគរយ ។

នៅក្នុងរបាយការណ៍បានដាក់ថា កុមារចំនួន១,២ភាគរយ ដល់២,៩ភាគរយ នៃចំនួនសរុបដែលបានរាយការណ៍ បានសម្រាកនៅមន្ទីរពេទ្យ និងពី០ដល់០,២៥ភាគរយ នៃកុមារទាំងអស់ ដោយសារជំងឺកូវីដ១៩បានស្លាប់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top