ព័ត៌មានអន្តរជាតិ

EU ស្នើដាក់ទណ្ឌកម្ម ដល់បុគ្គល០៤រូប ជនជាតិរុស្ស៊ី ដែលបង្កឲ្យមាន អំពើហិង្សា ប៉ះពាល់ដល់សិទ្ធិមនុស្ស

ប្រ៊ុចស៊ែល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា សហភាពអឺរ៉ុប (EU)កាលពីថ្ងៃអង្គារ បានស្នើឲ្យចាត់វិធានការ រឹតត្បិតដល់បុគ្គលចំនួន០៤រូប ដែលជាជនជាតិរុស្ស៊ី ដែលជាការឆ្លើយតបទៅនឹងការបង្ក អំពើហិង្សា ដែលប៉ះពាល់ដល់សិទ្ធិមនុស្ស នៅក្នុងប្រទេសរុស្ស៊ី ។

បញ្ជីឈ្មោះចំនួន០៤រូបនោះ គឺមានលោក Alexander Bastrykin ប្រធានគណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី លោក Igor Krasnov អគ្គសុភាចារបុរស និងលោក Viktor Zolotov ប្រធានអង្គរក្សជាតិ និងលោក Alexander Kalashnikov ប្រធានសហព័ន្ធសេវាកម្មពន្ធនាគារ ។

ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចេញប្រកាសព័ត៌មានមួយថា បុគ្គលចំនួន០៤រូប គឺត្រូវបានដាក់ទណ្ឌកម្មដល់ “តួនាទីក្នុងការចាប់ខ្លួនដោយរំលោភបំពាន ការកាត់ទោស និងការសម្រេចក្តី របស់លោក Alexei Navalny រួមទាំងការដាក់សម្ពាធឡើងវិញ ដល់ការប្រឆំាងនឹងសន្តិភាពពេញលេញ នៅក្នុងទំនាក់ទំនងជាមួយអ្នក ដែលធ្វើរឿងមិនស្របច្បាប់របស់គាត់” ។

សេចក្តីប្រកាសបានដាក់ថា វិធានការរឹតត្បិត ដែលចូលជាធរមាន កាលពីថ្ងៃអង្គារ រួមមាន ការហាមប្រាមក្នុងការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិជាដើម ។ លើសពីនេះ ពលរដ្ឋ និងអង្គភាពនានា នៅសហភាពអឺរ៉ុប ត្រូវបានហាមឃាត់ពីការបង្កើតមូលនិធិដែលរកបានរបស់បញ្ជីឈ្មោះជនទាំងនោះ រួមទាំងផ្ទាល់ ឬប្រយោល ។

ការសម្រេចចិត្តដូច្នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Josep Borrell តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកកិច្ចការបរទេស និងគោលការណ៍សន្តិសុខ បានស្នើឲ្យដាក់ទណ្ឌកម្មថ្មីដល់ការរំលោភសិទ្ធិមនុស្ស នៅក្នុងកិច្ចប្រជុំមួយថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាជិករដ្ឋរបស់សហភាពអឺរ៉ុប កាលពីសប្តាហ៍មុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top