ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យអារ៉ាប៊ីសាអូឌីត បញ្ចប់សង្គ្រាម នៅយេម៉ែន

តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យបញ្ឈប់សង្គ្រាម និងឡោមព័ទ្ធលើយេម៉ែន ដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ របស់ខ្លួនថាក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត គួរតែបញ្ចប់សង្គ្រាម និងបញ្ចប់ការឡោម ព័ទ្ធយេម៉ែន “ឆាប់ៗនេះ” ។

លោក Khatibzadeh បានលើកឡើងថា អ៊ីរ៉ង់បានផ្តល់ផែនការ នយោបាយមួយ ដើម្បីដោះស្រាយជម្លោះនៅយេម៉ែន តាំងពីដំបូងហើយខ្លួន បានប្រកាសត្រៀមខ្លួន ដើម្បីជួយបញ្ចប់សង្គ្រាមនេះ ។

នៅពេលសួរអំពីការ វាយប្រហារថ្មីៗនេះ របស់ក្រុមអ្នកប្រយុទ្ធ Houthi ទៅលើទីតាំងអារ៉ាប៊ីសាអ៊ូឌីត លោក Khatibzadeh បានលើកឡើងថា“ ឫសគល់នៃអ្វី ដែលកំពុងកើតឡើងនៅយេម៉ែនថ្ងៃនេះ គឺជាការឈ្លានពាន ដែលមានអាយុកាល ៦ ឆ្នាំ និងការគៀបសង្កត់ជាក់ស្តែង ដែលប្រជាជនយេម៉ែនរាប់លាននាក់រងគ្រោះ” ។

លោកបានសង្កត់ធ្ងន់ថា“ ឆាប់ៗនេះអារ៉ាប៊ីសាអូឌីត បញ្ចប់សង្គ្រាម និងការឡោមព័ទ្ធកាន់តែច្រើនវានឹង ជួយដល់គំនិតផ្តួចផ្តើម របស់អង្គការសហប្រជាជាតិ និងប្រទេសដទៃទៀតក្នុងការដោះស្រាយបញ្ហានេះ” ។

ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានដឹកនាំសម្ព័ន្ធយោធាអារ៉ាប់ ប្រឆាំងនឹងក្រុមឧទ្ទាមខាងលើនេះ ដែលគាំទ្រដោយ អ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន អស់រយៈពេលជិត ៦ ឆ្នាំមកហើយ ក្នុងការគាំទ្ររដ្ឋាភិបាល និរទេសរបស់ប្រធានាធិបតីយេម៉ែន លោក Abd-Rabbu Mansour Hadi៕

To Top