ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចោទអាមេរិក មិនផ្ដល់សិទ្ធិអំណាច ដល់កូរ៉េខាងត្បូង ក្នុងការប្រគល់ទ្រព្យសម្បត្ដិ អ៊ីរ៉ង់ ដែលត្រូវបានបង្កក

តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានធ្វើតាម“ គោលនយោបាយបរាជ័យ” របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមន្រ្តីសហរដ្ឋអាមេរិក បានលើកឡើងថា មិនមានឆន្ទៈក្នុងការផ្តល់សិទ្ធិអំណាចដល់សាធារណរដ្ឋកូរ៉េ ឱ្យធ្វើអន្តរាគមន៍ទ្រព្យសម្បត្តិអ៊ីរ៉ង់ ដែលត្រូវបានបង្កកឡើយ។

សហរដ្ឋអាមេរិក បានអះអាងថា ខ្លួនពេញចិត្តការទូតមិនមែនជាគោលនយោបាយនៃសម្ពាធអតិបរិមារបស់លោក ត្រាំ នោះទេ។ យ៉ាងណាក៏ដោយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានអួតអំពីការរារាំងប្រទេសកូរ៉េ ពីការផ្ទេរប្រាក់ OWN របស់យើងទៅកាន់ប៉ុស្តិ៍ស្វ៊ីស (ប៉ុស្ដិ៍ហិរញ្ញវត្ថុ) ដែលត្រូវបានប្រើសម្រាប់តែអាហារ និងថ្នាំពេទ្យប៉ុណ្ណោះ។ ដោយលោកបានអះអាងថា “ការធ្វើម្តងទៀតនូវគោលនយោបាយតែមួយ នឹងមិនផ្តល់លទ្ធផលថ្មីនោះទេ”។

កាលពីថ្ងៃពុធរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានច្រានចោលរបាយការណ៍សារព័ត៌មានអំពីការផ្ទេរទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន ១ ពាន់លានដុល្លារអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់ថា ជាការធ្វើឲ្យធូរស្បើយមុនពេលអ៊ីរ៉ង់វិលត្រឡប់ទៅរកការគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានជំរុញម្តងហើយម្តងទៀតឱ្យសាធារណរដ្ឋកូរ៉េ ផ្តល់សិទ្ធិដល់ទ្រព្យសម្បត្តិរបស់ខ្លួនប្រមាណ ៧ ពាន់លានដុល្លារ ដែលត្រូវបានរារាំងដោយធនាគារកូរ៉េខាងត្បូង ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឆ្នាំ ២០១៨៕

To Top
×