ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារឱសថអ៊ឺរ៉ុប រកឃើញទំនាក់ទំនង ដែលអាចកើតមាន រវាងវ៉ាក់សាំង J&J ទៅនឹងការកកឈាម ក្រោយទទួលវ៉ាក់សាំង

ព្រុចសែល ៖ ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានឲ្យដឹងថា ខ្លួនបានរកឃើញ ទំនាក់ទំនង ដែលអាចកើតមាន រវាងវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Johnson&Johnson និងករណីមានកំណកឈាម ប៉ុន្តែបានទទូចថា អត្ថប្រយោជន៍ របស់វាមានច្រើន ជាងហានិភ័យ។

ប្រធានគណៈកម្មាធិសុវត្ថិភាព EMA បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “ ការពិនិត្យឡើងវិញ ដោយយកចិត្តទុកដាក់លើករណី និងភស្តុតាង ដែលមានបាននាំ ឱ្យយើងបញ្ជាក់ថា ភាពកកឈាម គឺជាផលប៉ះពាល់ ដ៏កម្រនៃវ៉ាក់សាំងនេះ” ។

កាលពីថ្ងៃទី ១៣ ខែមេសា អ្នកឃ្លាំមើលឱសថ របស់សហភាពអឺរ៉ុប ត្រូវបានគេជូនដំណឹង អំពីករណីធ្ងន់ធ្ងរចំនួន ៨ករណី នៃការកកឈាមមិនធម្មតា ដែលទាក់ទងនឹងកម្រិត ប្លាស្មាឈាមទាប ដែលមួយក្នុងនោះមានលទ្ធផលធ្ងន់ធ្ងរ។ ករណីទាំងអស់បានកើតឡើង នៅសហរដ្ឋអាមេរិក ដែលមានមនុស្សជាង ៧ លាននាក់បានទទួលវ៉ាក់សាំងមួយនេះ។

EMA បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ព្រឹត្តិការណ៍ទាំងនេះ គួរតែត្រូវបានចុះបញ្ជីជាផលប៉ះពាល់ ដ៏កម្របំផុតនៃវ៉ាក់សាំង “។ និយតករបានឲ្យដឹងថា គណៈកម្មាធិការសុវត្ថិភាពរបស់ខ្លួន“ សន្និដ្ឋានថាការព្រមានអំពីការកកឈាមខុសប្រក្រតី ដែលមានផ្លាកែតឈាមទាប គួរតែត្រូវបានបន្ថែមទៅក្នុងព័ត៌មានផលិតផល” សម្រាប់ចង្វាក់ផលិតកម្មវ៉ាក់សាំង Johnson&Johnson ។

គ្រប់ករណីទាំងអស់ បានកើតឡើង ចំពោះមនុស្ស ដែលមានអាយុក្រោម ៦០ ឆ្នាំក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងហើយភាគច្រើននៃស្ត្រី ។ គណៈកម្មាធិការសុវត្ថិភាពបានឲ្យដឹងទៀតថា ការកកឈាមភាគច្រើនកើតឡើង នៅទីតាំងមិនធម្មតា ដូចជាសរសៃឈាមវ៉ែនក្នុងខួរក្បាល និងពោះ និងសរសៃឈាមរួមទាំងកំរិតប្លាស្មាឈាមទាប និងពេលខ្លះហូរឈាម ។

ករណីដែលបានពិនិត្យឡើងវិញ គឺស្រដៀងគ្នាទៅនឹងករណី ដែលបានកើតឡើងជាមួយវ៉ាក់សាំងកូវីដ-១៩ ដែលបង្កើតឡើងដោយ AstraZeneca ដែល EMA ក៏បានសន្និដ្ឋានថា អត្ថប្រយោជន៍របស់វាមានច្រើនជាង ហានិភ័យរបស់ខ្លួន។ មានស្ទើរតែ ២៥០០ ករណីនៃការកកឈាមនៅទូទាំងពិភពលោក ដែលត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងវ៉ាក់សាំង AstraZeneca ៕ដោយ ឈូក បូរ៉ា

To Top