ព័ត៌មានអន្តរជាតិ

អាមេរិក សង្ឃឹមថា កូរ៉េខាងជើង នឹងវិលចូលតុចរចា ខណៈត្រៀមអនុវត្ដគោល នយោបាយការទូត 

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានសម្តែងក្តីសង្ឃឹមថា ប្រទេសកូរ៉េខាងជើង នឹងវិលត្រឡប់មករកការចរចាឆ្ពោះទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរវិញ ដោយអះអាងថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបន្តការទូត“ ជាក់ស្តែង” លើបញ្ហានេះ។

រដ្ឋមន្រ្តីការបរទេសលោក Antony Blinken បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអង់គ្លេសថា “ខ្ញុំសង្ឃឹមថាកូរ៉េខាងជើង នឹងឆ្លៀតឱកាសធ្វើការទូត និងមើលថាតើមានមធ្យោបាយ ដើម្បីឆ្ពោះទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៃឧបទ្វីបកូរ៉េ ឬទេ” ។

លោកបានបន្ថែមថា “ខ្ញុំគិតថា យើងមានគោលនយោបាយច្បាស់លាស់មួយ ដែលផ្តោតលើការទូត ហើយខ្ញុំគិតថា ប្រទេសកូរ៉េខាងជើងអាចសម្រេចថាតើខ្លួនចង់ចូលរួម ឬមិនផ្អែកលើមូលដ្ឋាននោះ” ។

សុន្ទរកថារបស់ Blinken បានកើតឡើងនៅពេលដែលរដ្ឋបាលលោក បៃដិន បានទទួលស្គាល់កាលពីថ្ងៃសុក្រថា ខ្លួនបានបញ្ចប់ការត្រួតពិនិត្យគោលនយោបាយអស់រយៈពេលជាច្រើនខែរបស់ខ្លួន ទៅលើប្រទេសកូរ៉េខាងជើងដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ការធ្វើអត្ថាធិប្បាយពីសេតវិមាន កាលពីថ្ងៃសុក្រលោក Blinken បានលើកឡើងថា“ អ្វីដែលយើងមាននៅពេលនេះ គឺគោលនយោបាយដែលអំពាវនាវឱ្យមានវិធីសាស្រ្ត ដែលបានក្រិតតាមខ្នាត និងជាក់ស្តែង ដែលបើកចំហ ហើយនឹងស្វែងរកការទូតជាមួយប្រទេសកូរ៉េខាងជើង ដើម្បីព្យាយាមធ្វើឱ្យមានការរីកចម្រើនជាក់ស្តែង ដែលបង្កើនសន្តិសុខសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងកម្លាំងពង្រាយរបស់យើង”៕

To Top