សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៤១នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត ថ្ងៃចន្ទ ធៀបនឹងអំឡុងពេល ២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១២៤.២៦៩នាក់ ។

ការឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងពី៤៨៨នាក់ សម្រាប់ថ្ងៃអាទិភាព ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានកើនឡើងត្រីគុណ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំមុន ដោយសារការប្រមូលផ្តុំគ្នានៅក្រុងសេអ៊ូល និងនៅបរិវេណខេត្ត Gyeonggi រួមទាំងករណីនាំចូលពីខាងក្រៅ ។
ក្នុងចំណោមករណីថ្មី ១៨២នាក់គឺជាស្រុករស់នៅក្រុងសេអ៊ូល និង១១៧នាក់ ជាពលរដ្ឋរស់នៅខេត្ត Gyeonggi ។
២៧ករណីទៀតគឺជាអ្នកនាំចូលពីបរទេស បូករួមតួលេខសរុបបានកើនឡើងដល់៨.៤២៧នាក់ ។
ចំនួនអ្នកស្លាប់បន្ថែមទៀតត្រូវបានបញ្ជាក់ឲ្យដឹង ដែលនំាឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១.៨៤០នាក់ ។ សរុបអត្រាអ្នកស្លាប់គឺ១,៤៨ភាគរយ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
