ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារឱសថ សហភាពអឺរ៉ុប ចាប់ផ្តើមធ្វើការវិនិច្ឆ័យលើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់លើកុមារអាយុ ពី១២ដល់១៥ឆ្នាំ

THE HAGUE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ថា ក្រុមតាមដានឳសថរបស់អឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ផ្តើមធ្វើការវិនិច្ឆ័យលើការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer-BioNTech សម្រាប់កុមារអាយុ១២ដល់១៥ឆ្នំា បន្ទាប់ពីសំណើមួយដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ។

ការផ្តល់អាជ្ញាធរអាចធ្វើទៅបានសម្រាប់កុមារ នៅពេលដែលបានឃើញអំពីដំណើរការវិវត្តន៍ទៅមុខដែលទទួលបានជោគជ័យដែលផ្តល់ភាពសុំានឹងជំងឺ ។

ទីភ្នាក់ងារ EMA បានចេញសេចក្តីថ្លែងការណ៍ ដោយសំដៅទៅលើស្លាកយីហោរបស់វ៉ាក់សាំងថា គណៈកម្មាធិការវេជ្ជាស្ត្រមនុស្សចំណុះឲ្យទីភ្នាក់ងារ EMA “នឹងអនុវត្តន៍ទៅលើការវាយតម្លៃទិន្នន័យដែលស្នើឡើងដោយក្រុមហ៊ុនថា ទទួលស្គាល់លើទីផ្សារ ។

ទីភ្នាក់ងារខាងលើដែលមានមូលដ្ឋាននៅ Amsterdam បានឲ្យដឹងថា នេះរាប់បញ្ចូលទាំងលទ្ធផលនានាដែលបានមកពីការសិក្សាដែលពាក់ព័ន្ធនឹងមនុស្សជំទង់ដែលមានអាយុ១២ឆ្នាំ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top